• About
  • Privacy Policy
  • Disclaimer
  • Contact

News Khmer, Khmer News

Daily News in Cambodia and khmer news around the world

  • News
    • Khmer
    • Political
    • World
  • Kh Health
  • Kh Entertainment
  • Kh drama
Share this on facebook
Khmer News ប្ដីចេញទៅលក់នំប៉័ង​ បាត់ ប្រពន្ធនាំប្រុស ក្មេងមក​ ដេកដល់ក្នុងផ្ទះ

ប្ដីចេញទៅលក់នំប៉័ង​ បាត់ ប្រពន្ធនាំប្រុស ក្មេងមក​ ដេកដល់ក្នុងផ្ទះ

Add Comment
Khmer News
Tuesday, November 4, 2014
ភ្នំពេញ ៖ ស្ដ្រីជាប្រពន្ធ និងប្រុសក្មេងជា សហាយ ត្រូវបានប្ដីមកទាន់ ហើយចាប់ប្រ គល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ខណៈ ស្ដ្រីជាប្រពន្ធ និងប្រុសក្មេងជា សហាយស្មន់ កំពុងប្រឡោមស្នេហ៍នឹងគ្នានៅបន្ទប់ផ្ទះជួល ខណៈប្ដីចេញទៅលក់នំប៉័ងបាត់ ។

ហេតុការណ៍ប្រពន្ធផិត ក្បត់លួចនាំប្រុស ក្មេងមកដេកដល់ក្នុងផ្ទះជួលខាងលើនេះ បានផ្ទុះឆោឡោឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៤កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះជួល បន្ទប់លេខ១០៤ ក្នុងភូមិអង្គ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលបានតាមទាន់ប្រពន្ធផិតក្បត់ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះផៃ ភណ្ឌ អាយុ៣៦ឆ្នាំ មានមុខរបរលក់នំប៉័ងដាក់សាច់នៅមុខរោងចក្រ ស្នាក់ នៅផ្ទះកើតហេតុ រីឯប្រពន្ធមាន ឈ្មោះប៉ែត ចាន់ណា ហៅស្រីហឿង អាយុ៣៣ឆ្នាំ មាន មុខរបរជាកម្មការិនីកាត់ដេរ ដោយពួកគេទាំងពីរនាក់ប្តីប្រពន្ធ មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ។ ចំណែកបុរស ជាសហាយស្មន់ ត្រូវបានគេស្គាល់ឈ្មោះសៀង រ៉ូត អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យ ដឹងថា នៅមុនម៉ោងកើតហេតុ ខណៈប្ដីត្រ ឡប់មកពីលក់នំប៉័ងវិញ បានគោះទ្វារហៅ ប្រពន្ធឱ្យបើក តែប្រពន្ធមិនបានបើក ទ្វារឱ្យ នោះទេ ធ្វើឱ្យប្ដីមានការសង្ស័យ ក៏បានធាក់ ទម្លុះទ្វារ ធ្វើឱ្យមានការផ្អើលឆោឡោអ្នក ជិតខាងចេញមកចោមរោមមើល ហើយ ពេលប្ដីចូលដល់ក្នុងបន្ទប់ ដើរចូលទៅកាន់ បន្ទប់ទឹក ក៏ឃើញបុរសវ័យក្មេងម្នាក់នៅក្នុង នោះ ហើយសង្ស័យថា ប្រពន្ធរបស់ខ្លួនផិត ក្បត់ហៅប្រុសក្មេងមកដេកដល់ក្នុងបន្ទប់ នោះ ក៏ប្ដឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនយក ទៅសួរនាំតែម្ដងទៅ  ។

នៅប៉ុស្ដិ៍នគរបាលចោមចៅ ស្ដ្រីជាប្រពន្ធ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាក្បត់ចិត្ដប្ដី លួចផិតក្បត់នាំប្រុសមក ដេកដល់ក្នុងផ្ទះពិតប្រាកដមែន ហើយបច្ចុប្បន្ន នេះ ដំណោះស្រាយយ៉ាងណានោះ គេនៅ មិនទាន់ដឹងនៅឡើយនោះ ព្រោះកំពុងស្ថិត នៅក្នុងការសាកសួររបស់សមត្ថកិច្ច ។

តាមព័ត៌មានចុងក្រោយ ដែលប្រាប់ ដោយសមត្ថកិច្ច បានអះអាងថា ករណីខាង លើនេះ ភាគីបុរសជាប្ដី មិនសុខចិត្ដទទួល យកការសម្របសម្រួលណាមួយនោះទេ គឺ បានទាមទារឱ្យសមត្ថកិច្ចចាត់ការស្ដ្រីជា ប្រពន្ធនិងបុរសជាសហាយទៅតាមផ្លូវច្បាប់ ព្រោះតែករណីប្រពន្ធផិតក្បត់ខាងលើនេះ បុរសជាប្ដីមានការសង្ស័យជាយូរមកហើយ តែមិនដែលចាប់ភស្ដុតាងបាន ទើបលើកនេះ តាមទាន់ជាក់ស្ដែង ៕





......................................
ប្រភពដោយ៖ ដើមអម្ពិល
Share this on facebook
ប្ដីចេញទៅលក់នំប៉័ង​ បាត់ ប្រពន្ធនាំប្រុស ក្មេងមក​ ដេកដល់ក្នុងផ្ទះ Title : ប្ដីចេញទៅលក់នំប៉័ង​ បាត់ ប្រពន្ធនាំប្រុស ក្មេងមក​ ដេកដល់ក្នុងផ្ទះ
Description : ភ្នំពេញ ៖ ស្ដ្រីជាប្រពន្ធ និងប្រុសក្មេងជា សហាយ ត្រូវបានប្ដីមកទាន់ ហើយចាប់ប្រ គល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ខណៈ ស្ដ្រីជាប្រពន្ធ និងប្រុសក្...
Rating : 5

0 Response to "ប្ដីចេញទៅលក់នំប៉័ង​ បាត់ ប្រពន្ធនាំប្រុស ក្មេងមក​ ដេកដល់ក្នុងផ្ទះ"

← Newer Post Older Post ⇒ Home
Subscribe to: Post Comments (Atom)

Apply Now !!!

Apply Now !!!

Popular Posts

  • Mr.Sar Kheng havs a talk with Oz as official
    Immigration Minister Scott Morrison is visiting Cambodia to  discuss asylum seekers. Photo: Alex Ellinghausen Daniel Pye, The Phnom ...
  • For girl please careful the hidden camera in bathroom trash
  • លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​
    សព្វថ្ងៃនេះ ស្ត្រី​ដែល​ចាត់ទុកថា ជា​អ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ គឺ​សុដន់​ដែលមាន​ទ្រទ្រង់ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀ...
  • កុមារា កម្ពុជា ម្នាក់ ច្រៀងចម្រៀង មួយបទ ពិរោះរន្តំ ល្បីពេញហ្វេសប៊ុក រហូតដល់គេ ដាក់រហ័សនាម ឲ្យទៀត (មានវីដេអូ)
    ហ្វេសប៊ុក៖  កាលពីពេលថ្មីៗនេះ ខ្មែរឡូត បានប្រទះឃើញ វីដេអូមួយ ដែលបានបង្ហាញពី កុមារាម្នាក់ ពិតជាមានសមត្ថភាព និង ទេពកោសល្យ ដោយបាន ច្រៀងចម្រៀង...
  • នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​បុក​រៈ​កន្លែង​លក់​បាយ​ឆា​-​មីឆា​បណ្តាល​ឲ្យ​មនុស​ប្រុស​ស្រី​ពីរ​នាក់​របួសធ្ងន់​
    ភ្នំពេញ: ​នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ដឹក​នារី​ម្នាក់ទៀត​បើក​លឿន​ដូច​ហោះ ដល់​ផ្លូវបត់​ស្តាំ​បួង​ចង្កូត​មិនទាន់​ជ្រុល​បុក​រះ​កន្លែង​លក់...

My Blog List

  • Domneng | All News & Entertainment …
    Update៖ទណ្ឌិត នាង ប៊ុនធឿន ពាក់ព័ន្ធ​បទល្មើស​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ:​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​៦ឆ្នាំ​
  • DVDKH.COM - The Leading Khmer Website for watching movie online
    New York City is a Gold Mine for the Nature Lover
  • 7Khmers || We Long To Be ! Khmer Thai Movie Free Online......
    Veayo Leak Sneh-[02Ep] Continued
  • The Movie Time | Enjoy Watching Full Movies
  • CUTE MOVIE HD
  • Ach Jruk
Copyright 2014 News Khmer, Khmer News - All Rights Reserved Online: