• About
  • Privacy Policy
  • Disclaimer
  • Contact

News Khmer, Khmer News

Daily News in Cambodia and khmer news around the world

  • News
    • Khmer
    • Political
    • World
  • Kh Health
  • Kh Entertainment
  • Kh drama
Share this on facebook
Health លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​

លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​

Add Comment
Health
Thursday, November 6, 2014
សព្វថ្ងៃនេះ ស្ត្រី​ដែល​ចាត់ទុកថា ជា​អ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ គឺ​សុដន់​ដែលមាន​ទ្រទ្រង់ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត សុដន់ គួរតែមាន​សភាព​មូល​ក្បំជាមួយ ​ភាព​រលាស់ នឹងមាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់ គឺ​ទ្រទ្រង់​របស់​វា​។​
​
កីឡា ដែល​អាចជួយ​ធ្វើ​ឲ្យ​សុដន់​ស្អាត គឺ​កីឡាហែលទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនចេះ​ហែល​ទឹក ក៏​មិន​ថ្វី​ដែរ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​វិញ ប្រកបដោយ​ប្រសិទ្ធិភាព ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូចខាងក្រោម ៖

១. លំ​ហាត់ប្រាណ​រុញច្រាន​
​ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត សម្រាប់​ធ្វើឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យកដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង តាម​ដែល​អាច​ធ្វើបាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែលៗ​ដូចគ្នា​។​

២. លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​
​ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក (​បាតដៃ​ឆ្វេង​ប៉ះ​កែងដៃ​ស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង​។​

៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​
​ស៊ក​ម្រាមដៃ​ចូលគ្នា ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូលគ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត ឱ្យបាន ៨ ទៅ ១០ ដង​។​

៤. ការបញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ មួយចំនួន​
​វិធី​ដ៏​ល្អ​បំផុត ក្នុងការ​បញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្អាត គឺមាន​កាយវិការ​មួយចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម ដូចជា យក​សៀវភៅ​ដែលមាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះឡើង​ក្នុងផ្ទះ​អ្នក​ឱ្យបាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។​
​
គួរ​បញ្ជាក់ថា ធ្វើ​យ៉ាង​ដូចនេះ វា​អាចជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក មាន​សភាព​ធូរស្រាល យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន យ៉ាងហោចណាស់ អ្នក គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់ ជាមួយ​ការដាក់​សៀវភៅ​នៅលើ​ក្បាល​វិញ​៕បុរស​ស៊ី​វិ​ល័យ​
................
ប្រភព៖​​ http://www.kntnews.com/2014/11/05/8850.html/


Share this on facebook
លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​ Title : លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​
Description : សព្វថ្ងៃនេះ ស្ត្រី​ដែល​ចាត់ទុកថា ជា​អ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ គឺ​សុដន់​ដែលមាន​ទ្រទ្រង់ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀ...
Rating : 5

0 Response to "លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​"

← Newer Post Older Post ⇒ Home
Subscribe to: Post Comments (Atom)

Apply Now !!!

Apply Now !!!

Popular Posts

  • Pol Pot's Daughter celebrated wedding day
    To a passing stranger, the distant sound of music may have hinted at just another celebration in a typically busy wedding season fast ...
  • អ្នក​ត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​ម៉ាត​នៅ​បូកគោ​គឺ​លោក​បណ្ឌិត កែម ឡី
     ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ០៩:៤៤   (10-07-2016 09:44) រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​សង្គម​និង​នយោបាយ លោក​បណ្ឌិត កែម ឡី បាន​...
  • ប្អូនស្រីនិសិ្សតពេទ្យដែរស្លាប់នោះ នាងបានបង្ហោះសារដ៏សែនអាណិតខ្លោចចិត្តបងប្រុស
    ភ្នំពេញ៖ ករណីស្លាប់របស់និស្សិតពេទ្យឆ្នាំទី៥ម្នាក់នេះបានធ្វើអោយមានមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងនូវរឿងមួយនេះ ដោយលែកប្អូនស្រីរប...
  • Two girls arrested the crazy student.....( Lauch merl ke trov ke jab ban)
  • ថ្មី!!វិធីរកលុយជាមួយYengo ធានាថា មិនខួចពេលវេលា
    មានមនុស្សមួយចំនួននៅតែមិនជឿថា ពិតជារកលុយបានតាមអិនធើនេត ។ មែនហើយ ! អ្នកមិនដឹងនៅតែមិនដឹង ព្រោះមិនចង់ដឹង ថ្ងៃនេះខ្ញុំបាទ សូមទម្លាយអាថកំបាំងថា ខ...

My Blog List

  • Domneng | All News & Entertainment …
    Update៖ទណ្ឌិត នាង ប៊ុនធឿន ពាក់ព័ន្ធ​បទល្មើស​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ:​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​៦ឆ្នាំ​
  • DVDKH.COM - The Leading Khmer Website for watching movie online
    New York City is a Gold Mine for the Nature Lover
  • 7Khmers || We Long To Be ! Khmer Thai Movie Free Online......
    Veayo Leak Sneh-[02Ep] Continued
  • The Movie Time | Enjoy Watching Full Movies
  • CUTE MOVIE HD
  • Ach Jruk
Copyright 2014 News Khmer, Khmer News - All Rights Reserved Online: